ឯកឧត្តម ស៊ុន ចាន់ថុល បេ្តជ្ញាលែងឱ្យមានការធ្វើផ្លូវ ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើងទៀតហើយ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បេ្តជ្ញាលែងឱ្យមានការធ្វើផ្លូវចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើងទៀតហើយ ។លោកមានប្រសាស៍បេ្តជ្ញាបែបនេះ ក្នុងឱកាស ចុះត្រួតពិនិត្យការដ្ឋានផ្លូវវាងក្រុងព្រៃវែងការចុះត្រួតពិនិត្យការដ្ឋាន ផ្លូវវាងក្រុងព្រៃវែង នាថ្ងៃទី០៤ ឧសភា ២០២០។
ឯកឧត្តមស៊ុន ចាន់ថុល បានលើកឡើងថា កាលពីមុនមានការរិះគន់ពីប្រជាពលរដ្ឋ ថាមានការធ្វើផ្លូវចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ផ្លូវធ្វើជាប់រហូត គឺធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងក្រោយខូចខាងមុខ ដូច្នេះចាប់ពីពេលនេះតទៅ មិនមានករណីបែបនេះទៀតនោះទេ។
ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា ពេលខ្លះពលរដ្ឋមិនបានដឹងនោះទេ ថាមូលហេតុអ្វីបានជាផ្លូវខូច បញ្ហាទាំងអស់ពុំមែនដោយសារតែផ្លូវគ្មានគុណភាពនោះទេ គឺដោយសារតែមានការដឹកទំនិញលើសទម្ងន់កំណត់ មួយវិញទៀតប្រសិនបើយើងចាក់ដីផ្ទះខ្ពស់ជាងផ្លូវ ទឹកហូរមកដក់ វានឹងខូចជាមិនខានហេតុដូចនេះ ប្រសិនបើចូលរួមថែរក្សាផ្លូវនីមួយៗនឹងអាចប្រើប្រាស់បានមិនតិចជាង១០ឆ្នាំនោះទេ ។
ឯកឧត្តមកក៏បានបញ្ជាក់ផងដែរថា ក្នុងការងារចុះត្រួតពិនិត្យផ្លូ វបច្ចុបន្បន្នក្រសួង មានក្រុមការងារពិសេសសម្រាប់ត្រួតពិនិត្យគុណភាពចំនួន២ក្រុម ក្រុមនេះនឹងចេះទៅត្រួតពិនិត្យ ដោយពុំមានការប្រា ប់ទុកជាមុននោះទេ គឺ ។ឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើរទៅកាន់ក្រុមហ៊ុនដែលទទួលសាងសង់ទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងគុណភាពផ្លូវ ធ្វើតាមលក្ខណៈបច្ចេកទេស ប្រសិនបើពិនិត្យឃើញមានបញ្ហានឹងមានពិន័យ ព្រមានឬដាក់ឈ្មោះក្រុមហ៊ុនក្នុងបញ្ជីខ្មៅ កុំឱ្យដាក់ដេញថ្លៃទៀត។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១១នេះនឹងជាប្រយោជន៍ដល់ប្រជាពលរដ្ឋ មិនត្រឹមតែអ្នកដែលរស់នៅក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែផ្លូវជាតិនេះ ក៏បានផ្សាភ្ជាប់ទៅផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ និងភ្ជាប់ទៅកាន់ស្ពានដែលកំពុងសាងសងក្នុងខេត្តកំពង់ចាម គឺពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មាផងដែរ។ នេះក៏ជាមធ្យោបាយមួយដែលធ្វើឲ្យជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរជាងមុន៕SP